ជីវិតអើយជីវិតមិនគួរណាចឹងទេ លឿនពេកហើយ មនុស្សល្អៗ ហេតុអីអាយុខ្លីម៉េសអូនអើយ សោកស្ដាយខ្លាំងណាស់
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពប្អូនប្រុសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Chan Douern Mak Up ដែលបានទទួលអនិច្ចកម្មនៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ នេះ ដោយរោគាពាធ(លាប់គ្រុនឈាម)។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Chea Chetra ត្រូវជាមិត្តភ័ក្ដិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖«លឿនពេកហើយសម្លាញ់ គ្នាមិនជឿសោះថានឹងកើតមានបែបនេះ គ្នាសូមឱ្យឯងទៅកាន់សុគតិភព គ្នាចង់ចាំមិនភ្លេចទេ»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Soung Sreyroth បានសរសេរថា៖
«ជីវិតអើយជីវិត មិនគួរណាចឹងទេ លឿនពេកហើយ មនុស្សល្អៗ ហេតុអីអាយុខ្លីម៉េសអូនអើយ សោកស្ដាយខ្លាំងណាស់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។