សម័យកូវីដ ទោះជាកម្មវិធីមង្គលការរៀបចំបែបសែនព្រេនក៏ដោយ តែពោរពេញទៅដោយស្នាមញញឹម ជាពិសេសចាំពេលចប់កូវីដមានកូន2-3 ចាំការ
បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូវីដ១៩ កំពុងតែមានចំនួនកេីនឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យកម្មវិធីមួយចំនួន ដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬក៏ការជួបជុំអ្វីផ្សេងទៀត ដែលមានចំនួនមនុស្សច្រេីន ត្រូវបានផ្អាកបណ្ដុះអាសន្នសិន ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងផ្ដាច់ប្រភពចម្លងរបស់វា។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ មានឈ្មោះ Jaakii Vayapond បានបង្ហោះអំពីទិដ្ឋភាពពិធីមង្គលការរបស់ខ្លួន ដោយក្រុមគ្រួសារទាំងសងខាង បានរៀបចំ រៀបមង្គលការកូនប្រុស កូនស្រី ដោយធ្វេីឡេីងជាលក្ខណៈបែបតូចតាច (សែនព្រេន) ហេីយអញ្ចេីញចាស់ទុំ និងបងប្អូនសាច់ញាតិប៉ុន្មាននាក់ ដេីម្បីជាការដឹងឮតាមប្រពៃណី និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្អាករៀបចំពិធី និងកម្មវិធីនានា ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។
ម្ចាស់គណនី ហ្វេសប៊ុកខាងលេី បានលេីកឡេីងនូវសំណេរ មួយឃ្លា យ៉ាងខ្លី តែបេីអត្ថន័យវិញនោះ គឺចាក់ដោតខ្លាំងតែម្ដង។ ក្នុងសំណេររបស់ម្ចាស់គណនីខាងលេី ដែលជាកូនក្រមុំ បានសរសេរថា៖”សែនសិនទៅ ចាំចប់បងវីតមានកូន2-3ចាំការ”។