លឿនពេកហើយលោកប្ដី អូនជូនពរឲ្យបងជាតិណាកុំអាយុខ្លីដូចជាតិហ្នឹង បើសិនជាអាចជាតិក្រោយយើងជួបគ្នាទៀតណាប្ដីសម្លាញ់អូន
គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងតែសម្លា ប់ មនុស្សជារៀងរាល់ថ្ងៃនៅកម្ពុជា ច្រើនជាងជំងឺផ្សេងៗទៅទៀត។ ចំពោះការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏បែបនេះ គឺដោយសារតែប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវមួយចំនួនបានបេីកបរមិនគោរពច្បាប់ មិនចេះយោគយល់អធ្យាស្រ័យ សេពគ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អូន៚ សុខ្វាន់៚ បានមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកេីតឡេីងកាលពីប៉ុន្មានថ្ងៃមុននេះ បង្កឲ្យស្វាមីជាទីស្រឡាញ់របស់ខ្លួនបានស្លា ប់ បាត់ បង់ ជីវិតយ៉ាងអាណោចអាធ័មនៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នេះ។
ប្រភពខាងលេីបានមានការរៀបរាប់នៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖«លឿនពេកហើយលោកប្ដី អូនជូនពរឲ្យបងជាតិណាកុំអាយុខ្លីដូចជាតិហ្នឹង បើសិនជាអាចជាតិក្រោយយើងជួបគ្នាទៀតណាប្ដីសម្លាញ់អូន»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។