បងប្រុសទៅចោលខ្ញុំរហូតហើយ អត់ពីម្ដាយទៅនៅសល់តែពុក និងបងប្អូន3នាក់ តែឥលូវខ្ញុំបាត់បង់បងម្នាក់ទៀតហើយ
គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងតែសម្លា ប់ មនុស្សជារៀងរាល់ថ្ងៃនៅកម្ពុជា ច្រើនជាងជំងឺផ្សេងៗទៅទៀត។ ចំពោះការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏បែបនេះ គឺដោយសារតែប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវមួយចំនួនបានបេីកបរមិនគោរពច្បាប់ មិនចេះយោគយល់អធ្យាស្រ័យ សេពគ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Oudom Theara បានមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឲ្យបងប្រុសជាទីស្រឡាញ់របស់ខ្លួនបានស្លា ប់ បាត់ បង់ ជីវិតយ៉ាងអាណោចអាធ័មនៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ នេះ ដែលធ្វើឲ្យសាច់ញាតិក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តជាខ្លាំង។
ប្រភពខាងលេីបានមានការរៀបរាប់នៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖«បងប្រុសខ្ញុំទៅចោលខ្ញុំរហូតហើយ អត់ពីម្ដាយទៅនៅសល់តែពុក និងបងប្អូន3នាក់ តែឥលូវខ្ញុំបាត់បង់បងម្នាក់ទៀតហើយ សូមវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុខគតិភព»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។