វាលឿនពេកហើយ ឯងឆាប់ត្រលប់មកវិញមកពួកម៉ាក ពួកយើងចាំឯងណា
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Noch Oudom ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Sēng ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«វាលឿនពេកហើយ ឯងឆាប់ត្រលប់មកវិញមកពួកម៉ាក ពួកយើងចាំឯងណា»។ ប្រភពពីមិត្តភ័ក្ដិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Leak បានសរសេរថា៖«មិនគួរឱ្យជឿទេប្រូ យើងស្គាល់គ្នាពេលខ្លីមែនតែប្រូជាមនុស្សដែលអ្នកនៅកន្លែងធ្វើការគេស្រលាញ់ចូលចិត្តគ្រប់គ្នា ទៅអោយបានសុខណាប្រូ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។