ខ្ញុំទទួលយកមិនបានទេ ហេតុអីមនុស្សល្អ កូនល្អ ម៉េចអាយុខ្លីម៉េសទេ វាលឿនពេកហេីយ
គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងតែសម្លា ប់ មនុស្សជារៀងរាល់ថ្ងៃនៅកម្ពុជា ច្រើនជាងជំងឺទូទៅផ្សេងៗទៀត។ ចំពោះការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏បែបនេះ ដោយសារតែប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវមួយចំនួនបានបេីកបរមិនគោរពច្បាប់ មិនចេះអធ្យាស្រ័យ សេពគ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ តាំង គីមឆេង បានមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឲ្យបងប្រុសជាទីស្រឡាញ់របស់ខ្លួនបានស្លា ប់ បាត់ បង់ ជីវិតយ៉ាងអាណោចអាធ័ម ។
ប្រភពរូបនេះបានមានការរៀបរាប់នៅលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖«បងខ្ញុំទៅបានសុខហើយ កើតជាតិក្រេាយសូមឱ្យបងកុំអាយុខ្លីទៀតអី ហេតុអីមនុស្សល្អ កូនល្អ ម៉េចអាយុខ្លីម៉េសទេ ខ្ញុំទទួលយកមិនបានទេ វាលឿនពេកហើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។