ប្អូនស្រីបានទៅចោលម្នាក់ទៀតហើយ វាលឿនពេកហើយ សូមប្អូនទៅឱ្យបានសុខណា ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះទៀត
កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Manet Phy បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រឡាញ់បានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគាំងបេះដូង។
ជាមួយគ្នានេះ ប្រភពដដែលខាងលើដែលត្រូវជាបងប្អូនជីដូនមួយបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ក៏បានសរសេររៀបរាប់ឲ្យដឹងថា៖«ប្អូនស្រីបានទៅចោលម្នាក់ទៀតហើយ វាលឿនពេកហើយ សូមប្អូនទៅឱ្យបានសុខណា ជាតិក្រោយសូមកុំឱ្យអាយុខ្លីដូចជាតិនេះទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។