សូមប្អូនទៅឱ្យសុខណា ប្រលែងទុក្ខពីទ្រូងចុះអូន គេងឱ្យបានលក់ស្រួលប្អូនស្រី បងស្រលាញ់អូនណាស់
កាលពីប៉ុន្មានថ្ងៃមុននេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បានធ្វើការប្រកាសស្វែងរកប្អូនស្រីម្នាក់ដែលរូបនាងមានឈ្មោះ ផឹង ចន្ទ័មល្លិកា អាយុ ១៨ឆ្នាំ កម្ពស់ប្រហែល 1.50m បានបាត់ខ្លួនចេញពីផ្ទះកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះ ស្រាប់តែនៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ សាក ស ព របស់ប្អូនស្រីក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញអណ្ដែតទឹក នៅមាត់ទន្លក្រោយវត្តពោធិ៍ព្រឹក្ស ហៅវត្តខ្ទរ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលធ្វើឱ្យក្រុមគ្រួសារមានក្តីរន្ធត់ចិត្ត និងក្រៀមក្រំក្រៃលែង។
ចំពោះករណីនេះ ក្រោយសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជន រង គ្រោះ បានស្លា ប់ ដោយសារតែលង់ទឹក។ ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Heng បានបង្ហោះសាររៀបរាប់ទាំងក្តីឈឺចាប់ថា៖«សូមប្អូនទៅឱ្យសុខណា ប្រលែងទុក្ខពីទ្រូងចុះអូន គេងឱ្យបានលក់ស្រួលប្អូនស្រី បងស្រលាញ់អូនណាស់
ជាកំហុសបងស្រី មិនបានមើលថែរប្អូន»។