សម័យកូវីដ ទោះបីជាកម្មវិធីមង្គលការមិនបានរៀបចំធំដុំក៏ពិតមែន តែកម្មវីធីទាំងមូលពោរពេញទៅដោយស្នាមញញឹម ជាពិសេសចាស់ទុំដឹងលឺទាំងសងខាង
បច្ចុប្បន្នជំងឺ រា ត ត្បាត សកល កូវីដ១៩ កំពុងតែមានចំនួនកេីនឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យកម្មវិធីមួយចំនួន ដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬក៏ការជួបជុំអ្វីផ្សេងទៀត ដែលមានចំនួនមនុស្សច្រេីន ត្រូវបានផ្អាកបណ្ដុះអាសន្នសិន ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងផ្ដាច់ប្រភពចម្លងរបស់វា។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ មានឈ្មោះ Suy Dara បានបង្ហោះអំពីទិដ្ឋភាពពិធីមង្គលការមួយ ដោយក្រុមគ្រួសារទាំងសងខាង បានរៀបចំ រៀបមង្គលការកូនប្រុស កូនស្រីរបស់ខ្លួន ដោយធ្វេីឡេីងជាលក្ខណៈបែបតូចតាច (សែនព្រេន) ហេីយអញ្ចេីញចាស់ទុំ និងបងប្អូនសាច់ញាតិប៉ុន្មាននាក់ ដេីម្បីជាការដឹងឮតាមប្រពៃណី និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការផ្អាករៀបចំពិធី និងកម្មវិធីនានា ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។
ម្ចាស់គណនី ហ្វេសប៊ុកខាងលេី បានលេីកឡេីងនូវសំណេរ មួយឃ្លាថា៖”ថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់យេីងទាំងពីរ ដោយសារសម័យកូវីដ ដូច្នេះបានត្រឹមតែសែនជីដូនជីតាទេ។ ហេីយក៏អធ្យាស្រ័យដល់ អ៊ុំ ពូ មីង ទ្រា និង មិត្តភ័ក្ដិ បងប្អូន ដែលមិនបានហៅមកចូលរួមសែនថ្ងៃអាពាហ៍ពិពាហ៍របស់យេីងខ្ញុំ។ ជាចុងក្រោយខ្ញុំទាំងពីរសូមអរគុណដល់ ប៉ាក្មេក ម៉ាក់ក្មេក និង ប៉ា ម៉ាក់ បង្កើតដោយសារមានលោកទាំងពីរបានខ្ញុំទាំងពីរមានថ្ងៃនេះ។ ហេីយកូនទាំងពីរសន្យាថានិងមេីលថែរក្សាគ្នាជារៀងរហូតដល់ចាស់កោងខ្នង ILoveYouNeverChange Kresna”។