ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផង សូមសម្លាញ់ទៅកាន់សុគតិភព ទៅឱ្យបានសុខណា
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព បុរសម្នាក់ដែលមានឈ្មោះ តូច រដ្ឋា បានស្លា ប់បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងនោះដែរ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ ChamRoeun Chea បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងសម្លាញ់ សូមសម្លាញ់ទៅកាន់សុគតិភព ទៅឱ្យបានសុខណាសម្លាញ់កុំឱ្យអាយុខ្លីដូចជាតិហ្នឹងទៀត អញទទួលយកមិនបានទេ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។