នៅសល់តែ១ខែទៀតទេដល់ថ្ងៃមង្គលការយេីងហេីយ ហេតុអីបងទៅដោយគ្មានពាក្យលា
នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Von Sok Veng បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីមនុស្សជាទីស្រឡាញ់ដែលត្រូវជាគូដណ្ដឹងរបស់ខ្លួនបានទទួល ម រ ណ ភាពកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នេះ ដោយសារតែ ឆ.ក់ ខ្សែ ភ្លើ.ង។ អ្វីដែលសោកស្ដាយបំផុតនោះ នៅសល់ត្រឹមតែរយៈពេលមួយខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីរហេីយ បែរជាមកជួបរឿងអកុសលបែបនេះទៅវិញ។
យ៉ាងណាមិញ ប្រភពពីនារីជាគូដណ្ដឹងខាងលេីបានបង្ហោះសារលេីកឡេីងទាំងក្តីអាឡោះអាល័យបំផុត ដោយមានខ្លឹមសាររៀបរាប់ថា៖«13-14/02/2022 ជាថ្ងៃមង្គលយើង ថ្ងៃទី07/01/2022 ហេតុអីបងទៅដោយគ្មានពាក្យលា ការពិតដែលពិបាកទទួលយក បើអាចវិលវិញបានទេបង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។