ឈប់ ភ័ យ ព្រួ យ រឿងអង្ករទៀតទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សុខចិត្តរកសុីខាត ដេីម្បីទប់ទល់ការឡើងថ្លៃខុសប្រក្រតី ដោយលក់អង្ករមួយបាវ ៥០គីឡូ ត្រឹមតែតម្លៃ
បច្ចុប្បន្នជំងឺ រា ត ត្បា ត សកល កូ.វី.ដ ១៩ កំពុងតែមានចំនួនកេីតឡេីង នៅក្នុងប្រទេសកម្ពុជារបស់យេីង ពា ក់ ព័ ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបិ ទ ខ្ទ.ប់ រាជធានីភ្នំពេញ ទាំងស្រុង និងក្រុងតាខ្មៅខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កា ត់ ការរី ក រា ល ដា ល ជំ ងឺ កូ.វី.ដ ១៩។
ទន្ទឹមនឹងនេះដែរ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសនៅលេីគណនីហ្វេសប៊ុករបស់ខ្លួន ដេីម្បីសូមទិញអង្គរ ពីរោងម៉ាសុីន កិនស្រូវណាមួយ ក្នុងចំនួនរហូតទៅដល់ ១០០០តោន (១លានគីឡូក្រាម) ក្នុងតម្លៃដើម ដើម្បីទប់ទល់ការឡើងថ្លៃខុសប្រក្រតី រួចអ្នកឧកញ៉ា និងយកមកលក់បន្តវិញ ក្នុងតម្លៃទាប (សុខចិត្តខាត) ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។
ក្រោយការប្រកាសមិនបានប៉ុន្មានម៉ោងផង អ្នកឧកញ៉ា ក៏បានប្រាប់ឱ្យដឹង នូវដំណឹងដ៏រីករាយមួយ សម្រាប់ប្រជាពលរដ្ឋថា៖”សូមជួយស៊ែរ អោយពុកម៉ែបងប្អូនឈប់បារម្ភរឿងអង្ករទៀតទៅ ក្រុមហ៊ុន City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្ករម្លិះបាយទន់លេខ២ (អូអឹម៥៤៥១) មកផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា 420$ ក្នុងមួយតោន ផ្សារកសិផល ឡេង ណាវ៉ាត្រា លក់ចេញវិញក្នុងតម្លៃ380$ ក្នុងមួយតោន គឺខាត40$ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។ មួយបាវ50KG តម្លៃ19$ ស្មើនឹង76000រៀល បងប្អូនអាចកុម្ម៉ង់ទិញបាន ក្នុងមួយគ្រួសារត្រឹមតែ6បាវស្មើនឹង300KG ប៉ុណ្ណោះ ហើយមិនអាចទិញលក់បន្ដទេ។ តំលៃនេះមាននៅតែ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា ប៉ុណ្ណោះ។ បើក្រុមហ៊ុនដឹកជញ្ជូនមានចំណាប់អារម្មណ៍ទាក់ទងមក ដើម្បីសហការណ៍ជាមួយផ្សារយើងខ្ញុំ ដឹកជញ្ជូនជូនពុកម៉ែបងប្អូន សូមបងប្អូន Comment លេខទូរស័ព្ទ និងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី20ពេលរសៀល ក្រុមកាងារនិងទាក់ទងដឹកជូនពុកម៉ែបងប្អូន”។