កូនប្រុសទៅចោលប៉ារហូតហើយ ប៉ាស្តាយណាស់កូនអើយ ប៉ាទទួលយកមិនបានទេ វាលឿនពេក
គ្រោះថ្នាក់ចរាចរណ៍មួយបាន ឆ ក់ យក អា យុ ជីវិតបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nimith KR ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Som Neang ត្រូវជាឪពុកបានមានក្តីរន្ធត់ចិត្តជាខ្លាំង ក៏បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«កូនប្រុសទៅចោលប៉ារហូតហើយ ប៉ាស្តាយណាស់កូនអើយ ប៉ាទទួលយកមិនបានទេ វាលឿនពេក។ កូនប្រុសរបស់ខ្ញុំស្អាតទាំងកាយស្អាតទាំងចិត្ត ហេតុអីព្រះមិនប្រទានជីវិតអោយបានយូរដូចគេ»។
ប្រភពដដែលបានបន្តទៀតថា៖«ហេតុអីបានជាកូនទៅចោលប៉ាលឿនម្លេះ ប៉ាទទួលយកមិនបានទេកូនសំលាញ់ ហេតុអីជីវិតខ្ញុំជួបតែរឿងអាក្រក់បែបនេះ មួយជីវិតខ្ញុំ ខ្ញុំធ្វើអំពើល្អ ហេតុអីអំពើល្អរបស់ខ្ញុំ ជួបតែអកុសលយ៉ាងនេះទៅវិញ។ប៉ា ស្តាយណាស់កូនសំលាញ់អើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ បងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។