បានត្រឹមស្រក់ទឹកភ្នែក សុំទោសពេលនេះមិនបាននៅក្បែប្អូន សូមឱ្យប្អូនទៅកាន់សុគតិភពផងចុះ
នាយប់ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pīī SëThz បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនប្រុសជាទីស្រឡាញ់បានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។
ប្រភពខាងលេីបានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖ «លឿនពេកហើយប្អូនប្រុស ឆាប់មកវិញមកយកទូរស័ព្ទមក បងធ្វើអោយមកខូចអី ពាក្យបងសួរនិងពាក្យឯងឆ្លើយគ្រប់ម៉ាត់បងនឹក នឹករាល់ស្នាមញញឹមឯងរាល់ពេលមកលេងបង ទើបឃើញគ្នាសោះតែមួយភ្លែតក៏ទៅជាចឹង បងអត់មានពាក្យអីនិយាយទេឮដំណឹងបានត្រឹមស្រក់ទឹកភ្នែកមិនដឹងខ្លួន សុំទោសពេលនេះមិនបាននៅក្បែប្អូន សូមអោយប្អូនទៅកាន់សុគតិភពផងចុះ ជាតិក្រោយកុំឱ្យអាយុខ្លីចឹងទៀត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។