ម៉េចក៏លឿនម្លេះបង ទេីបទៅដើរលេងជាមួយគ្នាយប់មិញសោះ មិនគួរឱ្យជឿទេ បងដាច់ចិត្តទៅចោលប្អូនៗមែនហ៎បង
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតនារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dee Maa ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Kīm Chhīī ត្រូវជាប្អូនស្រីរាប់អានគ្នាបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«R.i.p b zeii sml Dee Maa ម៉េចក៏លឿនម្លេះបង ទេីបទៅដើរលេងជាមួយគ្នាយប់មិញសោះ មិនគួរឱ្យជឿទេ បងដាច់ចិត្តទៅចោលប្អូនៗមែនហ៎បង
បងជាបងស្រីដ៏ល្អ ហើយបងជាមនុស្សល្អ បងតែងតែធ្វើឱ្យអ្នកគ្រប់គ្នាសើចសប្បាយ ប្អូនមិននឹកស្មានថាដាច់ចិត្ដទៅចោលប្អូនៗបែបនេះសោះ សូមបងទៅឱ្យបានសុខគតិភពចុះណាបង មានជាតិក្រោយពួកយើងនិងស្គាល់គ្នាដូចជាតិនេះទៀត ហើយកុំឱ្យបងអាយុខ្លីដូចជាតិនេះទៀតណាបង»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។