បងទៅបាត់បានអ្នកណាមេីលថែជីវិតអូននិងកូន អូនពិតជាត្រូវការបងខ្លាំងណាស់
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យ ជូនចំពោះក្រុមគ្រួសារនៃ ស ព លោក ឈុន វិច្ឆ័យ ជាសមាជិកកីឡាករក្រុមបាល់ទាត់អគ្គិសនីកំពង់ស្ពឺ និងជានិយោជិតស្នាក់ការបរសេដ្ឋនៃអគ្គិសនីកំពង់ស្ពឺ ដែលលោកបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨:៤០នាទីយប់ ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
យ៉ាងណាមិញ ប្រភពពីភរិយាដែលមានគណនីហ្វេសប៊ុកឈ្មោះ Sreypich Keo បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ជិតដល់ពេលគេលេីកបងឡេីងលេីម៉ុងបងហេីយ បងនិយាយជាមួយអូនម៉ាភ្លែតទៀតទៅណា អូនសុំអង្វរម្ចាស់ជីវិតអូន បងទៅបាត់បានអ្នកណាមេីលថែជីវិតអូននិងកូន អូនពិតជាត្រូវការបងខ្លាំងណាស់»។
ប្រភពដដែលរូបនេះបានបន្តទៀតថា៖ «ប្ដីហា បងមកដល់ណាហេីយ អូននិងកូនចាំបង បងសន្យាថាថ្ងៃនឹងឆ្លងឆ្នាំយេីងទៅតាកែវផ្ទះម៉ាក់ទាំងអស់គ្នា នាំកូនទៅលេងយាយ កូនយេីងឥលូវឆ្លាតណាស់ ម៉ាក់ប៉ាកំពុងចាំយេីង ម៉េចបងទៅធ្វេីការយូរម៉េស»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។