ហេតុអ្វីមនុស្សល្អៗឆាប់ ស្លា. ប់ ម៉្លេះ សូមបងទៅឱ្យបានសុខ កើតជាតិណាៗប្អូនសុំធ្វើជាប្អូនបងទៀត
នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Na Na បានបង្ហាញពីក្តីរន្ធត់ចិត្ត និងក្រៀមក្រំបំផុត បន្ទាប់ពីបងប្រុសដែលជាមនុស្សទីស្រលាញ់របស់ខ្លួនបានទទួលមរណភាព ដោយសារតែជំងឺមហារីកក្រពះ និងជំងឺប្រចាំកាយមួយចំនួនទៀត។
ក្នុងនោះដែរ គណនីហ្វេសប៊ុកខាងលេីដែលត្រូវជាប្អូនស្រីបានរៀបរាប់ថា៖ «បងប្រុសទៅឱ្យបានសុខណា កើតជាតិណាៗសូមអាយុវែងជាងហ្នឹងណាបង ហើយពួកយើងធ្វើបងប្អូនគ្នាទៀតណាបងប្រុស»។ ប្រភពពីសាច់ញាតិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ លីនដា អុឹម បានសរសេរថា៖
«R.i.p បងជីដូនមួយ លឿនពេកហើយបងប្រុស ហេតុអ្វីមនុស្សល្អៗឆាប់ស្លា ប់ម៉្លេះ ប្អូនសូមបងទៅឱ្យបានសុខ កើតជាតិណាៗប្អូនសុំធ្វើជាប្អូនរបស់បងទៀត បងជាមនុស្សល្អខ្លាំងណាស់សម្រាប់ប្អូន»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។