ក្មេងល្អរបស់ចែ ទោះចែនៅឆ្ងាយយ៉ាងណាក៏តេមកចែនឹកចែរហូត ប្អូនទៅលែងមានអ្នកតេមករំខានចែទៀតហើយ សូមទៅឱ្យបានសុខ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតក្មេងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bro Heng ឲ្យបាត់ បង់ ជីវិត ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ កាជ្រូក ឡឺកឺ ត្រូវជាអ្នកជិតខាងបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«R.i.p លឿនពេកហើយ ធ្លាប់តែតេមកសួរចែថាកាលទៅលេងខ្ញុំនឹកចែឯងណាស់ ហើយថាចាំចែទៅលេងហីម៉េចលូវទៅចោលចែចឹង ទៅដោយមិនបានលា
កើតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះអី សូមប្អូនទៅឱ្យបានសុខណា ក្មេងល្អរបស់ចែ ទោះចែនៅឆ្ងាយយ៉ាងណាក៏តេមកចែនឹកចែរហូត ប្អូនទៅហើយលែងមានអ្នកតេមករំខានចែទៀតហើយ បានត្រឹមយំពីចម្ងាយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។