ស្រណោះណាស់ ម្តាយយំអោបខោអាវកូន កូននៅក្មេងណាស់ កូនមិនស្រណោះម៉ែទេអីបានកូនទៅចោលម៉ែ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Rith Civil ឲ្យបាត់ បង់ ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Mak Ounvannak ត្រូវជាបងស្រីបានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតយ៉ាងដូច្នេះថា៖«លឿនពេកហើយពេលឃេីញរូបប្អូន ស្រណោះណាស់ ម្តាយយំអោបខោអាវកូន កូននៅក្មេងណាស់ កូនមិនស្រណោះម៉ែទេបានកូនទៅចោលម៉ែ សូមប្អូនទៅឱ្យបានសុខ ប្អូនកេីតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិហ្នឹង»។
ចំណែកឯប្រភពពីគណនីផេកហ្វេសប៊ុកក្រុមបាល់ទាត់ THE FOREST FC បានសរសេររៀបរាប់ទាំងក្តីសោកស្តាយបំផុតថា៖«ថ្ងៃនេះក្រុមគ្រួសារបាល់ទាត់ THE FOREST FC បានបាត់បង់សមាជិក(បងប្រុស)ដ៏ល្អម្នាក់នៅក្នុងក្រុមរបស់ពួកយេីង វាជារឿងដែលពិបាកទទួលយកជាទីបំផុត លឿនពេកហេីយបងប្រុស សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ស ព បងប្រុសផង សូមដួងវិញ្ញាណក្ខន្ធបងប្រុសទៅឱ្យបានសុខនិងស្ងប់ចិត្តចុះ សូមឱ្យបងប្រុសអាយុខ្លីដូចជាតិនេះទៀត។ ប្អូនទាំងអស់គ្នានឹងចងចាំបងទុកនៅក្នុងចិត្តជារៀងរហូត។ WE ARE ONE FAMILY»។