ប្អូនប្រុសបានលាចាកលោកនេះហេីយ សូមឲ្យវិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុខគតិភព កើតជាថ្មីកុំឲ្យប្អូនប្រុសអភ័ព្វដូចជាតិនេះទៀត
ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ So Dary បានសម្តែងនូវក្តីរន្ធត់ចិត្ត និងក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនប្រុសជាទីស្រឡាញ់បានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍។ ប្រភពរូបនេះបានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលបំផុតថា៖
«ថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង 10:30 យប់ ប្អូនប្រុសតុងឆេង បានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមឲ្យវិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុខគតិភព កើតជាថ្មីកុំឲ្យប្អូនប្រុសអភ័ព្វដូចជាតិនេះទៀត សូមវិញ្ញាណក្ខន្ធប្អូនទៅកាន់ឋានសួគ៌ បើមានជាតិមុខយើងកើតជាបងប្អូននឹងគ្នាទៀតណាប្អូនប្រុស»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។