ពិតជាឃោរឃៅ និងគួរអោយខ្លាចពេកហើយ ត្រឹមមួយពព្រិចភ្នែកលារហូត លាគ្មានថ្ងៃត្រឡប់ សល់ត្រឹមការចងចាំ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សគ្រប់គ្នា ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Seng Suy ដែលរូបគាត់បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
យ៉ាងណាមិញ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ គណនីហ្វេសប៊ុកឈ្មោះ Tha Yoo ដែលត្រូវជាប្អូនប្រុសរាប់អានគ្នាបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងក៏បានបង្ហោះសាររៀបរាប់ថា៖ «គ្រោះថ្នាក់ចរាចរណ៍ ពិតជាឃោរឃៅ និងគួរអោយខ្លាចពេកហើយ ត្រឹមមួយពព្រិចភ្នែកលារហូត លាគ្មានថ្ងៃត្រឡប់ សល់ត្រឹមការចងចាំ…។ សូមឲ្យវិញ្ញាណក្ខន្ធបងទៅកាន់ឋានសុគតិភព សូមចូលរួមរំលែកទុក្ខដល់គ្រួសារ ស ព ផង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។