ពិតជាលឿនពេកហេីយបង ក្រែងវះកាត់ហេីយចេញពីបន្ទប់សង្គ្រោះបន្ទាន់ ម៉េចបានទៅជាចឹងវិញ
ជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សគ្រប់គ្នា ដែលត្រឹមរយៈពេលមួយដ៏ខ្លីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ ផល្លី មេង ដែលរូបគាត់បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
យ៉ាងណាមិញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ គណនីហ្វេសប៊ុកឈ្មោះ Sothearith Sok ដែលត្រូវជាអ្នកជិតខាងបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងក៏បានបង្ហោះសាររៀបរាប់ថា៖«ពិតជាលឿនពេកហេីយបង ក្រែងវះកាត់ហេីយចេញពីបន្ទប់សង្គ្រោះបន្ទាន់ហេីយ ម៉េចបានជាទៅចឹងវិញ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។