បងទទួលយកមិនបានទេ មិត្តភ័ក្ដិរួមជំនាន់យើង សោកស្តាយខ្លាំងណាស់ ពេលដែលប្អូនទៅដោយគ្មានការត្រឡប់មកវិញ
នាយប់អធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឌៀន សុវណ្ណដា បានសម្តែងនូវក្តីក្រៀមក្រំ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភក្តិជានាយទាហានមួយរូបបានទទួលមរណភាពដោយសារតែខ្យល់គ។
ដំណឹងនេះធ្វេីឲ្យក្រុមគ្រួសារ មិត្តភ័ក្តិ សាច់ញាតិបងប្អូន ជាពិសេសឪពុកម្ដាយមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ដែលមិនគួរណា កូនប្រុសជាទីស្រលាញ់របស់ខ្លួនត្រូវឃ្លាតចាកឆ្ងាយជារៀងរហូតទាំងវ័យក្មេងបែបនេះ។ ប្រភពពីគណនីហ្វេសប៊ុកខាងលេី បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖
«ឃួចប្អូនពិតជាលឿនពេកហើយ បងទទួលយកមិនបានទេ មិត្តភ័ក្ដិរួមជំនាន់យើងសោយស្តាយខ្លាំងណាស់ពេលដែលប្អូនទៅដោយគ្មានការត្រឡប់មកវិញ ប្អូនដឹងទេ? ទម្រាំតែបានប៉ុននេះពួកយើងជំនះគ្រប់បែបយ៉ាង ទាំងការប្រឡងចូល ទាំងការហ្វឹកហ្វឺនរៀនសូត្រគ្រប់បែបយ៉ាង ពួកយើងនៅសល់តែប៉ុន្មានខែទៀតទេនឹងទទួលបានជោយជ័យក្នុងការរៀនសូត្រហើយ សូមដួងវិញ្ញាណក្ខន្ធប្អូនបានបដិសន្ធិក្នុងទីដ៏ខ្ពង់ខ្ពស់»។