លឿនពេកហើយឯង គ្នាទទួលយកមិនបានទេ ទើបទៅដើរលេងជាមួយថ្ងៃមុនសោះ ចូលរួមរំលែកទុក្ខផង
នារីដ៏ស្រស់ស្អាតម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ah Vy PH បានស្លា ប់បាត់ បង់ ជីវិតយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកេីតឡេីងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ប្រភពពីមិត្តភ័ក្តិដែលមានគណនីហ្វេសប៊ុកឈ្មោះ BC Žīń បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលបំផុតថា៖ «លឿនពេកហើយឯង គ្នាទទួលយកមិនបានទេ ទើបទៅដើរលេងជាមួយថ្ងៃមុនសោះ ចូលរួមរំលែកទុក្ខផងណាឯង ឯងអស់កម្មហើយ សូមទៅឱ្យបានសុខណា»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។