លឿនពេកហើយបង ប្អូនទទួលយកមិនបានទេ ជាតិក្រោយសូមកុំឱ្យបងអាយុខ្លីដូចជាតិនេះ
នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សែម ស្រីអូន បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលសាច់ញាតិជាទីស្រឡាញ់បានទទួលមរណភាពដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍(ក្រឡាប់ឡាន)។
ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។ គណនីហ្វេសប៊ុកខាងលេីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«លឿនពេកហើយបង ប្អូនទទួលយកមិនបានទេ ជាតិក្រោយកុំឱ្យបងអាយុខ្លីដូចជាតិនេះ R.I.P»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។