ស្លុ ត ចិត្តណាស់ តារាចម្រៀងលោក នាង ប្រាក់សុគន្ធ បានទទួលមរណភាពនៅព្រឹកនេះហើយ ដោយសារតែ
សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះតារាចម្រៀង នាង ប្រាក់សុគន្ធ ដែលប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយរូបលោកគឺជាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol បានទទួលមរណភាពនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយសារតែគ្រោះ ថ្នាក់ ចរា ចរណ៍។
យ៉ាងណាមិញ នៅមុននេះបន្តិច លោក ប៉ែន ចំរុង ដែលជាតារាសម្តែងដ៏ល្បី និងជាពិធីករដ៏មានវោហារស័ព្ទមិនចេះរីងស្ងួតបានបង្ហោះសាររៀបរាប់ទាំងក្តីក្តុកក្តួលជាខ្លាំងថា៖«ស្លុ ត ចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ
ចេះគោរពគេឯង រួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទំរាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ សូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញា ណ ក្ខ ន្ត ប្អូនប្រុសទៅកាន់សុគតិភពផងចុះ»។