ប្អូនប្រុសល្អរបស់បង ទីបំផុតប្អូនដាច់ចិត្តទៅចោលពួកបងហើយ ឱ្យបងសូមទោសដែលបងមិនអាចជួយអូនបាន
កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhorn Veasna បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលសាច់ញាតិជាទីស្រឡាញ់បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
គណនីហ្វេសប៊ុកខាងលេីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«R.I.P my Cousins ប្អូនប្រុសល្អរបស់បងទីបំផុតប្អូនដាច់ចិត្តទៅចោលពួកបងហើយ ឱ្យបងសូមទោសដែលបងមិនអាចជួយអូនបាន សូមប្អូនទៅបានសុគតិភពផងចុះ សូមបើកបរដោយទទួលខុសត្រូវ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។