ពូទៅហេីយ ទៅអត់បានលា ទៅដោយលែងត្រលប់ ចោលប្រពន្ធកូន ចោលម្តាយ ចោលក្មួយៗ ពូហត់នឿយពេកហេីយ
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chan Srey Leak បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលសាច់ញាតិជាទីស្រឡាញ់បានទទួលមរណភាពដោយសារគ្រោះ ថ្នាក់ ចរា ចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
គណនីហ្វេសប៊ុកខាងលេីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុ ក ក្តួ ល ជាខ្លាំងថា៖«ពូទៅហេីយ ពូធ្លាប់តែចិញ្ចឹម ធ្លាប់ស្រលាញ់ ធ្លាប់លេងប្រលែងដូចប៉ា ពេលនេះក៏ទៅយ៉ាងលឿន ទៅអត់បានលា ទៅដោយលែងត្រលប់ ចោលប្រពន្ធកូន ចោលម្តាយ ចោលក្មួយៗ ពូហត់នឿយពេកហេីយ
ពូប្រឹងធ្វេីការតាំងពីគ្មានអ្វីសោះដល់បានផ្ទះ មានអ្វីគ្រប់យ៉ាង ចុងក្រោយក៏ ស្លា. ប់ យ៉ាងលឿន ពេលក្រក៏តស៊ូជាមួយគ្នា ពេលមានបានក៏ ស្លា. ប់ ចោ ល មីងបាត់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។