ឯងធ្វើចិត្តមិនទាន់បានទេសម្លាញ់ វាលឿនពេកហើយ ហេតុអីឯងអាយុខ្លីម្លេះ អាសម្លាញ់អើយ
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ដេត ពិសិដ្ឋ បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមិត្តភក្តិជាទីស្រឡាញ់បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
គណនីហ្វេសប៊ុកខាងលេីបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលជាខ្លាំងថា៖«ឯងធ្វើចិត្តមិនទាន់បានទេសម្លាញ់ វាលឿនពេកហើយ ហេតុអីឯងអាយុខ្លីម្លេះ អាសម្លាញ់អើយ សូមវិញ្ញាណក្ខន្ធឯងបានទៅកាន់សុខគតិភព Rith Ly Jing សម្លាញ់ស្ថិតក្នុងការចងចាំរបស់ពួកម៉ាកយើងជារៀងរហូត»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។