លឺដំណឹងស្លុតចិត្តខ្លាំងណាស់បងអើយ សូមបងទៅកាន់សុគតិភព ជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះ
នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sereyrath Be បានបង្ហាញពីក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលសាច់ញាតិរបស់ខ្លួនត្រូវជាបងជីដូនមួយបានទទួលមរណភាព ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកខាងលើបានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖«វាលឿនពេកហើយ លឺដំណឹងស្លុតចិត្តខ្លាំងណាស់បងអើយ សូមបងទៅកាន់សុគតិភព ជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិនេះ»។ ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា គាត់មានជំងឺរបេងឆ្អឹង។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។