ពិបាកធ្វើចិត្ត រឹតតែពិបាកនឹងទទួលយកការពិត នៅសុខៗត្រូវបាត់បង់មនុស្សនៅក្បែរខ្លួន នៅសល់តែអនុស្សាវរីយ៍ល្អៗ និងការចងចាំ
កាលពីព្រឹកថ្ងៃត្រង់ ទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Huni Leak បានបង្ហាញពីក្តីសោកស្ដាយ និងឈឺចាប់ជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលមនុស្សជាទីស្រឡាញ់តែងតែផ្តល់នូវស្នាមញញឹម និងតែងតែនៅក្បែរខ្លួនគ្រប់ពេលគ្រប់វេលាបានទទួលមរណភាពដោយសារតែគ្រោះ ថ្នាក់ ចរា ចរណ៍។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«ពិបាកធ្វើចិត្ត រឹតតែពិបាកនឹងទទួលយកការពិត នៅសុខៗត្រូវបាត់បង់មនុស្សនៅក្បែរខ្លួន បាត់មនុស្សដែលតែងតែអង្គុយញញឹមដាក់ខ្ញុំ បាត់មនុស្សដែលតែងតែធ្វើអោយខ្ញុំសើច បាត់មនុស្សដែលតែងតែលើកទឹកចិត្ត បាត់មនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំ
មិនថាពេលស្បាយ រឺពេលកើតទុក្ខ ប៉ុន្ដែពេលនេះនៅសល់តែអនុស្សាវរីយ៍ល្អៗ និងការចងចាំ ចុងក្រោយបានត្រឹមឈរសម្លឹងមើលរូបថតគេ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស. ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។