កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចា ប់ ឃា ត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្ល ន់ ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី
យោងតាមប្រភពព័ត៌មានច្បាស់ការនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចា ប់ ឃា ត់ ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយ ក្រុ ម ចោ រ ប្ល ន់ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។
សូមជំរាបថា ក្រុម ចោ រប្ល ន់ ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបាន ចា ប់ ខ្លួនបានហើយជាង១០នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កា ប នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដ ក ហូតបាននៅ អា វុ ធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
ជុំវិញករណីនេះដែរ អាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធខាងលេី ក្នុងចំណោមមនុស្សដែល បាឃា ត់ខ្លូន។ ចំពោះព័ត៌មានលំអិតបន្ថែម ក្រុមការងារយើងខ្ញុំនឹងធ្វើការជម្រាបជូនប្រិយមិត្តឱ្យបានជ្រាបជាបន្តទៀតនៅពេលក្រោយ សូមអរគុណ។