ត្រៀមអាវភ្លៀងផងបងប្អូន ព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្ដើមមានភ្លៀងធ្លាក់ស្ទេីរទូទាំងប្រទេស ចាប់ពីថ្ងៃទី
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈគេហទំព័រផេកហ្វេសប៊ុកជាផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយមានខ្លឹមសារទាំងស្រុងថា៖ ជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី រំកិលគ្របដណ្តប់បក់មកលេីប្រទេសកម្ពុជា។
ទន្ទឹមនឹងរដូវវស្សាឆ្នាំ២០២១ នឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ - សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ អង្សាសេ - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ - នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯបណ្តាខេត្តនៅភាគខាងត្បូង ភាគពាយ័ព្យ និងបណ្ដាខេត្តភាគខាងកេីតជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រេីន។
២- បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត៖ - សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ អង្សាសេ - សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ - នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ៣- តំបន់មាត់សមុទ្រ៖ - សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ អង្សាសេ - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ - នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុសប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដែលអាចកេីតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល។