ក្តៅៗ ទីបំផុត ក្រុម ចោ រ ប្រ ដាប់ អាវុធ ចូល ប្ល. ន់ អ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហេីយ នៅចំណុច
យោងតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ បានឱ្យដឹងថា នៅទីបំផុតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម ចា ប់ ក្រុម ចោ រ ប្ល ន់ ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។
នេះបើយោងតាមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។ នៅក្នុងការ បង្រ្កា ប នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅ អា វុធ វែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
គួររលឹកថា កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីប្ល ន់ ដ៏ ក ក្រេីក មួយបានកេីតឡេីងចំពោះអ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការមួយចំនួន កើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។