ម៉ែឯងយំខ្លាំងណាស់ គាត់មកប្រាប់គ្នាទាំងគ្នាមិនទាន់ក្រោកពីគេង ថាឯង ស្លា. ប់ ហើយ ហើយគាត់បាននិយាយថា
កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ហាក់ សិទ្ធ បានបង្ហាញនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងដ៏អកុសលមួយដែលមិត្តភ័ក្តិរាប់អានគ្នាតាំងតែពីនៅតូចៗបានសម្រេចបញ្ចប់ជីវិតដោយបានធ្វើ អ ត្ត ឃា ត ចង.ក សម្លា ប់ខ្លួន ដែលធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំក្រៃលែង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ ម្ចាស់គណនីខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«មិនគួរណាឯងគិតខ្លីអញ្ចឹងសោះ កាលពីតូចយើងតែងតែរត់លេងជាមួយគ្នា ដើរលេងជាមួយគ្នា ទៅរៀនជាមួយគ្នា បាយចានតែមួយ គេងជាមួយគ្នា ហេតុអ្វីពេលនេះឯងទៅចោលគ្នា គ្រាន់តែមានវិបត្ដិគ្រួសារបន្តិចបន្តួចឯងហ៊ានសម្រេចចិត្តដល់ថ្នាក់ហ្នឹង។
ឯងដឹងទេម៉ែឯងយំខ្លាំងណាស់ គាត់មកប្រាប់គ្នាទាំងគ្នាមិនទាន់ក្រោកពីគេង ថាឯងស្លា ប់ ហើយ ហើយគាត់បាននិយាយថាម៉ែនៅទាំងមូលមិនមករកម៉ែបែរជាកូនគិតដូច្នោះ។ គ្នានៅចាំមើលមុខឯងមុនគ្នាឡើងទៅធ្វើការវិញ សូមឲ្យឯងទៅបានសុខណា ទៅគ្មានថ្ងៃត្រឡប់»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។