ក្រោយមានស្រ្ដីម្នាក់ បានធ្វេីការរិះគន់ទៅលេី លោកពូប៉ូលីស ដែលច្រៀងបទ លក់គោយន្ត រួចមក ពេលនេះគាត់ក៏បានឆ្លេីយតបទៅវិញថា
មហាជនដែលជាអ្នកនិយមប្រេីប្រាស់ បណ្ដាញសង្គម អ៊ីនធឺណិត ប្រាកដជាបានទទួលជ្រាប នូវរឿងរ៉ាវ លោកពូម្នាក់ ដែលជាមន្រ្ដីប៉ូលីស បានឆ្លៀតក្នុងពេលម៉ោងសម្រាក គាត់ក៏បានច្រៀងកម្សាន្ដ នូវបទចម្រៀងមួយបទ ដែលមានចំណងជេីងថា “លក់គោយន្ត” ហេីយគាត់ក៏បានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម TikTok ដេីម្បីកម្សាន្ដអារម្មណ៍ ក្រោយបំពេញការងារ បម្រេីប្រជាពលរដ្ឋ តែក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនធំ បានកោតសរសេីរ និងលេីកទឹកចិត្តដល់គាត់ ប៉ុន្ដែក៏មានមតិមួយចំនួនទៀត បែរជាធ្វេីការរិះគន់ទៅវិញ ដោយធ្វេីឱ្យលោកពូខាងលេី មានការខកចិត្តជាខ្លាំង។
ជាក់ស្ដែង ដូចម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Kunthea Srp បានសរសេរនូវពាក្យពេចន៍ រិះគន់មួយចំនួន ទៅកាន់លោកពូខាងលេី ដោយមានខ្លឹមសារថា៖”ខ្ញុំចង់សួរថា រាល់ថ្ងៃពូគិតអីហាស ពាក់ឯកសណ្ឋានប៉ូលីសមកអង្គុយច្រៀង ធ្វេីដូចគ្មានរឿងអីកេីតឡេីង គេវឹកវរ ពេញមួយប្រទេស ស្របពេលដែលកងកម្លាំង និងប្រជាពលរដ្ឋមួយចំនួនកំពុងវេទ.នា ឱកាសក្លាយជាតារានៅមានច្រេីនណាស់ពូ តែមិនមែនពេលនេះ ខ្ញុំសូមមិនយល់មែនតេី”។
បន្ទាប់ពីមានការរិះគន់ពីម្ចាស់គណនី Kunthea Srp រួចមកលោកពូខាងលេី ដែលគាត់ប្រេីប្រាស់គណនី Tiktok មានឈ្មោះ សុជាតិ នប ភព ក៏បានបង្ហោះសារមួយ និងបានចេញវីដេអូឆ្លេីយតបទៅវិញថា៖”សូមផ្ញើជូនកញ្ញា kunthea Srp និងអ្នករិះគន់មួយចំនួនតូច ដែលកើតមកជាមនុស្សហើយ មិនរៀនរស់អោយគេអាណិតស្រលាញ់ទេ កើតមកហើយអោយតែគេស្អ.ប់ ហើយស្លា.ប់ទៅវិញ ក៍អោយគេស្អ.ប់ ទៅវិញ ចឹងចង់ប្រាប់ដល់នាងថា ម៉ោងសំរាកពីការងារ ខ្ញុំច្រៀងកំសាន្តបន្ធូូរអារម្មណ៍ ពីការងារមិនបានឬ ពេលម៉ោងការងារខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្ញុំគ្រប់គ្រាន់ ហើយបើនាងចង់ជួយសង្គម សូមនាងយកសម្ភារៈមកចែកអោយបងប្អូនកម្មករកម្មការនី នៅតំបន់ខ្ញុំយាម នៅគោលដៅចត្តាឡីស័ក នៅផ្លូវដួងងៀប ភូមតំណាក់ធំបី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាតំបន់ក្រហម តើនាងហ៊ានមកទេ បើមកសុំទាក់ទងមកខ្ញុំ ខ្ញុំនឹងជូននាងចូលតំបន់នេះសូមអរគុណ”។ ក្នុងវីដេអូរបស់គាត់មួយទៀត បាននិយាយថា៖
”ជម្រាបសួរបងប្អូនទាំងអស់ ដែលនៅក្នុងបណ្ដាញសង្គម TikTok និងហ្វេសប៊ុក ប៉ូលីស មិនមែនប៉ូលីសគេចេះតែច្រៀងអត់ប្រយោជន៍នោះទេ ប៉ូលីសគេសម្រាកទេ ទេីបគេច្រៀង ការងាររបស់ប៉ូលីសគឺ គេមកការពារតំបន់ក្រហម ប្រជាពលរដ្ឋនៅនៀក ហេីយនេះសូមផ្ញេីទៅឈ្មោះ កញ្ញា Kunthea Srp សូមអញ្ជេីញនាងមកជួយសង្គមតិចមេីល មកជួយសង្គមតិចមេីល ទិញអង្ករអី មកចែកឱ្យបងប្អូនកម្មករ នៅក្នុងតំបន់ក្រហមជាមួយខ្ញុំ ឡេីងមកតិចមេីល ឡេីងពីសៀមរាប មកនៅតំបន់ក្រហមជាមួយខ្ញុំ (ដែលរិះគន់ខ្ញុំថា ពាក់អាវឯកសណ្ឋានប៉ូលីសច្រៀង មិនគិតពីការងារ) នេះសូមអញ្ជេីញមក ជួយធ្វេីការងារសង្គមតិចមក ទិញអង្ករ ៣-៤ប៉ាវ ដេីម្បីឱ្យបងប្អូនរោងចក្រ នៅតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ៣ បាទ”។