លឿនពេកហើយសម្លាញ់ ទើបជួបគ្នាសោះឥឡូវឯងទៅរហូតហើយ បេីមានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Mesa EN បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៏។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ សុត លេខា បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«សោកស្ដាយ លឿនពេកហើយសម្លាញ់មិនគួរឲ្យជឿ សូមឲ្យវិញ្ញាណក្ខន្ធឯងទៅកាន់សុខគតិភពផងចុះ កើតជាតិណាកុំឲ្យដូចជាតិនេះទៀត ទើបជួបគ្នាសោះឥឡូវឯងទៅរហូតហើយ បេីមានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះអីសម្លាញ់»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។