ម៉េចបានប្អូនទៅចោលគ្រួសារនិងគូដណ្ដឹងទាំងវ័យក្មេងបែបនេះ សូមប្អូនទៅឲ្យបានសុខណា
នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឧត្ដម កូនម៉ាក់ បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលប្អូនស្រីខាងជីទួតមួយបានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«ប្អូនខំធ្វើការណាស់ រហូតដល់ឈឺធ្ងន់ទើបដាក់ច្បាប់លាលែង ហើយសង្ឃឹមថាប្អូននឹងមើលខ្លួនជា តែបែរជាប្អូនទៅចោលគ្រួសារនិងគូដណ្ដឹងទាំងវ័យក្មេង ទៅឲ្យបានសុខណាមិនា ជា QC អគារ2»។
ក្នុងនោះដែរ ប្រភពពីសាច់ញាតិម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ អា ដា បានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា រូបនាងមានជំងឺខ្វះគ្រាប់ឈាម និងមានជំងឺប្រចាំកាយជាច្រើនមុខ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។