ប្អូនមានសំណាងណាស់ដែលមានបងថ្លៃល្អដូចចែ ពេលខ្លះធ្វើជាបងស្រីផង ពេលខ្លះធ្វើជាម្ដាយផង ចែនៅតែស្ថិតក្នុងចិត្តប្អូនរហូត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោកស្រី ស៊ាន កញ្ចានា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយរោគាពាធ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Noona Manite បានរៀបរាប់ទាំងក្តីសោកស្ដាយជាខ្លាំងថា៖«ពិតជាលឿនពេកហេីយពួកម៉ាក តាំងពីយេីងមកពី អូស្ត្រាលីវិញយេីងអត់សូវបានជជែកគ្នាទេ រវល់រៀងខ្លួន ដល់ឥលូវឯងទៅបាត់ហេីយពួកកម៉ាក សូមពួកម៉ាកទៅឱ្យបានសុខណា ជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀតណា៎»។
ប្រភពពីប្អូនថ្លៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Det Smile បានសរសេរថា៖«សូមចែទៅឱ្យបានសុខណាចែ កើតជាតិក្រោយសុំឱ្យចែមានអាយុវែង សុខភាពល្អ ប្អូនមានសំណាងណាស់ដែលមានបងថ្លៃល្អដូចចែ ពេលខ្លះធ្វើជាបងស្រីផង ពេលខ្លះធ្វើជាម្ដាយផង ចែនៅតែស្ថិតក្នុងចិត្តប្អូនរហូត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។