ពិតជាលឿនពេកហើយ បងស្រីដ៏សែនល្អអើយ សូមបងស្រីទៅឱ្យបានសុខ កើតជាតិណាៗ សូមបងអាយុវែងកុំឲ្យដូចជាតិនេះ
កាលពីរសៀលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ នេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ កូនអ្នក ពោធិ៍សាត់ បានបង្ហាញពីក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលដែលបងស្រីជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាព ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល។
ក្នុងនោះដែរ គណនីហ្វេសប៊ុកខាងលេីដែលត្រូវជាប្អូនស្រីបានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសារថា៖«R.i.p សូមបងស្រីទៅឱ្យបានសុខ កើតជាតិណាៗ សូមបងអាយុវែងកុំឱ្យដូចជាតិនេះ វាពិតជាលឿនពេកហើយ បងស្រីដ៏សែនល្អអើយ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។