វាលឿនពេកហេីយ បងនៅឆ្ងាយអត់បានមេីលមុខប្អូនជាលេីកចុងក្រោយ កេីតជាតិណាៗសុំធ្វេីបងប្អូននឹងគ្នាទៀត
ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះ អាន ចំរើន បានស្លា ប់បាត់ បង់ ជីវិតយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកេីតឡេីងកាលពីវេលាម៉ោង ១២យប់ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជាមួយគ្នានេះ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Pøźź Nēā បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«វាលឿនពេកហេីយអាប្អូនប្រុសរបស់បង មានជាតិណាៗសូមឱ្យប្អូនប្រុសបងមានអាយុវែងណា បងនៅឆ្ងាយអត់បានមេីលមុខប្អូនជាលេីកចុងក្រោយ កេីតជាតិណាៗសុំធ្វេីបងប្អូនបងទៀតដឹងនៅ R.I.P អូន»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។