អនិច្ចារូបកាយ មិនទៀងឡើយ សូមអំពើល្អ សេចក្ដីល្អរបស់ប្អូន ជូនប្អូនទៅដល់ឋានស្ងប់សុខ
នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់ដែលមានឈ្មោះ Kea Sisokunthy បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រលាញ់បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកលើបានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«អនិច្ចារូបកាយ មិនទៀងឡើយ សូមអំពើល្អ សេចក្ដីល្អរបស់ប្អូន ជូនប្អូនទៅដល់ឋានស្ងប់សុខ លឿនពេកហើយមិនទាន់ទាំងបានចូលនៅផ្ទះថ្មីផង រាល់ពេលដែលបងមានទុក្ខប្អូនតែងតែជួយបងរហូត»។
ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឲ្យដឹងតាមរយៈការខមិនថា គាត់ទាស់សសៃខ្ចី ឈាមសឡើង ឯកូនង៉ែតទើបបាន2ខែជាងទេ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។