វាលឿនពេកហើយបង អូនទទួលយកមិនបានទេ កើតជាតិណាៗសូមកុំឱ្យបងអាយុខ្លីដូចជាតិនេះ
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Khon Chettry បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបងស្រីជាទីស្រឡាញ់បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ជាមួយគ្នានេះ គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖«វាលឿនពេកហើយបង អូនទទួលយកមិនបានទេ អូនសូមឱ្យបងកើតជាតិណាៗកុំឱ្យដូចជាតិនេះ សូមឱ្យបងអាយុវែងសូមបងទៅកាន់សុខតិភព»។ ប្រភពដដែលរូបនេះក៏បានមានការបញ្ជាក់ឲ្យដឹងដែរថា បងស្រីរបស់ខ្លួនគាត់ប្រហោងបេះដូង ឈាមសសុីឈាមក្រហម ទឹកចូលសួតផង និយាយទៅមានជំងឺប្រចាំកាយជាច្រើនមុខ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។