ប្អូនខំណាស់រាល់ថ្ងៃ ដើម្បីគ្រួសារគ្មានពេលសម្រាក គ្រប់គ្នាសរសើរថាប្អូនចេះតស៊ូ ប្អូនពូកែ តែពេលនេះបែរជាទៅចោលកូនតូចៗ2នាក់
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chantha Min បានទទួលមរណភាពនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៏។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ Kanha Apple បានបង្ហោះសាររៀបរាប់ថា៖«កើតចាស់ ឈឺស្លា ប់ ជាច្បាប់ធម្មជាតិ តែការស្លា ប់របស់ប្អូននេះវាហាក់ដូចជាលឿនពេកហើយ បងប្អូនទាំងអស់គ្នា ទទួលយកមិនបានទេ ប្អូនខំណាស់រាល់ថ្ងៃ គ្មានពេលសម្រាកដើម្បីគ្រួសារ គ្រប់គ្នាសរសើរថាប្អូនចេះតស៊ូ ប្អូនពូកែ
តែពេលនេះបែរជាទៅចោលកូនតូចៗពីរនាក់ ទាំងដែលកូនពៅនៅមិនទាន់ចេះហៅប៉ាៗផង អត់ពីប្អូនទៅពិតជាពិបាកហើយកូននៅតូចៗនៅឡើយ ចង់អោយប្អូនក្រោកឡើងវិញណាស់ ពិតជាសោកស្ដាយណាស់ ចង់ទាញពេលវេលាត្រលប់ក្រោយតែមិនអាចទេ ប្អូនទៅហើយ ទៅរហូតហើយ យើងមាននិស្ស័យជួបគ្នាតែប៉ុណ្ណឹង។ សូមជាតិក្រោយប្អូនអាយុវែងណា សូមឱ្យប្អូនទៅកាន់ទីស្ងប់សុខទៅចុះ ខ្លោចចិត្តគ្មានពាក្យវាចាទេ នៅក្មេងសោះបែរជាអាយុខ្លីយ៉ាងនេះ បែកគ្មានថ្ងៃជួប មិនគួរអោយជឿទេ»។