ខ្ញុំសឹងតែមិនចង់ជឿទេ សន្យាថាពេលបានចេញពីពេទ្យ និងកម្មង់នំយកទៅញ៊ាំ ព្រោះគេងនៅពេទ្យ ហូបតែបបរ ឡើងពីរខែជាង តែពេលនេះបែរជា
នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Sreng Sreyneth បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្តិរាប់អានគ្នា បានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ជាមួយគ្នានេះ ប្រភពដដែលខាងលើបានសរសេររៀបរាប់ទាំងក្តីសោកស្ដាយ ព្រមទាំងបានធ្វើការបញ្ជាក់ប្រាប់ទៅកាន់មហាជនឲ្យដឹងថា៖«ខ្ញុំសឹងតែមិនចង់ជឿទេនេះ សន្យាថាពេលបានចេញពីពេទ្យ និងកម្មង់នំយកទៅញ៊ាំ ព្រោះគេងនៅពេទ្យ ហូបតែបបរ ឡើងពីរខែជាង គាត់គេងនៅពេទ្យអស់រយៈពេលយូរខែដែរហើយ ដំបូងគឺរលាកពោះវៀន
បន្ទាប់មកចុងក្រោយគឺជំងឺរបេង Chan Dara សូមកើតជាតិណា កុំឱ្យអាយុខ្លីដូចជាតិនេះទៀត សូមទៅកាន់សុគតិភពណា បុិ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។