ក្មួយនៅក្មេងណាស់ ក្មួយល្អហើយឆ្លាត ហេតុអីក៏ទេវតា ឆ ក់ ជីវិតក្មួយខ្ញុំទៅទាំងក្មេងបែបនេះ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់ក្មេងស្រីម្នាក់ដែលបានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៏ខណៈពេលត្រលប់មកពីរៀនវិញ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ នាយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ ប្រភពពីសាច់ញាតិដែលមានគណនីហ្វេសប៊ុកឈ្មោះ សុីណាត ប្រាថ្នា បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖«អាណិតណាស់ក្មួយមីងមិនគួរសោះ ក្មួយនៅក្មេងណាស់ក្មួយល្អហើយឆ្លាតហេតុអីក៏ទេវតា ឆ ក់ ជីវិតក្មួយខ្ញុំទៅទាំងក្មេង បើមានជាតិក្រោយមែនសូមកុំឱ្យដូចជាតិនេះសូមឱ្យក្មួយមានអាយុវែង»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។