គេងចាំឆាតបងសួរថា ធ្វើការហត់អត់អូនថ្ងៃហ្នឹង កុំភ្លេចញ៊ាំបាយ និងឆាប់ចូលគេង តែឥលូវខ្ញុំអ្នកចាំបងវិញ
នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Khim SoCheata បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីស្វាមីជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ ស្រ្តីជាភរិយាខាងលេីបានបង្ហោះសារលេីកឡេីងទាំងក្តីអាឡោះអាល័យជាខ្លាំងថា៖«គេងចាំឆាតបងសួរថា ហត់អត់អូនថ្ងៃនឹងធ្វើការផង រៀបអីវ៉ាន់ជូនភ្ញៀវផង ហើយកំភ្លេចញាំបាយអោយទៀងពេលផង បើហត់ឆាប់គេងទៅយប់ហើយ តែឥលូវខ្ញុំអ្នកចាំបងវិញ Chhon Chhorn»។
ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Jee Dā បានសរសេរថា៖«បែកគ្នារហូតហើយ ឯងហត់ហើយអាម៉ាក ឯងសម្រាកទៅ ពិបាកធ្វើចិត្តណាស់មិត្តល្អ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។