សូមបងប្រុសទៅឲ្យបានសុខណា កុំបារម្ភពីកូនបងទាំងពីរអី កូនបងវាចេះណាស់ វាពូកែណាស់ដូចប៉ាវាចឹង
បុរសម្នាក់ដែលមានឈ្មោះ សោម ចាន់រស្មី បានស្លា ប់បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកេីតឡេីងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បង្កឡើងរវាងរថយន្តស្ទូច និងរថយន្តសាំយ៉ុងដឹកអ្នកដំណើរ នៅលើផ្លួវជាតិលេខ៣ កំពត-ព្រះសីហនុ ហួសសាលាសង្កាត់បឹងទូក ស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ។
ជាមួយគ្នានេះ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Zer Koum បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បងប្រុសខ្ញុំអើយ ម៉េចជួបរឿងអកុសលបែបនេះ ជាតិនេះបងហត់ បងលំបាកខ្លាំងណាស់ សូមវិញ្ញាណក្ខន្ធបងទៅលោកខាងមុខ កុំឲ្យហត់លំបាកដូចជាតិនេះ ឲ្យបងកើតជាតិណាៗ កុំឲ្យព្រាត់ប្រាស់គ្រួសារបងដូចជាតិនេះទៀត
បងទៅបានស្ងប់សុខណា កុំបារម្ភពីកូនបងទាំងពីរអី កូនបងវាចេះណាស់ វាពូកែណាស់ដូចប៉ាវាចឹង សូមបងប្រុសទៅឲ្យបានសុខណា ជាតិណាៗកុំអោយអាយុខ្លីបែបនេះ លឿនពេកហើយ»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។