សង្វេគណាស់ ទេីបត្រលប់មកពីមេីលភរិយាឆ្លងទន្លេមិនទាន់បានប៉ុន្មានផង ក៏ត្រូវបាត់ បង់ ជីវិត ដោយសារតែ
បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Rain Drops បានស្លា ប់បាត់ បង់ ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកេីតឡេីងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បង្កឡើងរវាងរថយន្តស្ទូច និងរថយន្តសាំយ៉ុងដឹកអ្នកដំណើរ នៅលើផ្លួវជាតិលេខ៣ កំពត-ព្រះសីហនុ ហួសសាលាសង្កាត់បឹងទូក ស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូកក្រុងបូកគោ។
ជាមួយគ្នានេះ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Heng Smile បានមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ក៏បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«បើមានជាតិក្រោយកុំឲ្យដូចជាតិហ្នឹងទៀត សូមជាតិក្រោយយើងកើតជាបងប្អូននឹងគ្នាទៀត R.i.p បងប្រុសអើយ»។
យ៉ាងណាមិញ អ្វីដែលគួរឲ្យសង្វេគនោះ មុនពេលកេីតហេតុបុរសដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលេី បានទៅមេីលភរិយាឆ្លងទន្លេ ក្រោយពីធ្វើដំណើរត្រលប់មកវិញក៏បានជួបឧបទ្ទវហេតុនេះតែម្តង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។