ហេតុអ្វីក៏លឿនយ៉ាងនេះ ម្សិលមិញយើងនៅធ្វើការជុំគ្នាទេ តែថ្ងៃនេះទៅជាបែបនេះទៅវិញ
កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Ah Ry HaeNa បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមិត្តភ័ក្ដិរួមការងារបានទទួលមរណភាពចាកចោលសាច់ញាតិ និងក្រុមគ្រួសារជារៀងរហូត ដោយសារតែគាំងបេះដូង។
ជាមួយគ្នានេះ ប្រភពដដែលខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងថា«លឿនពេកហើយម្សិលមិញយើងនៅធ្វើការជុំគ្នាទេ តែថ្ងៃត្រូវ…នឹកស្មានមិនដល់ទេ ហេតុអ្វីក៏លឿនយ៉ាងនេះ សូមឲ្យវិញ្ញាណក្ខន្ធសុផាតទៅកាន់ទីកន្លែងស្ងប់សុខផងចុះ»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត រួមនិងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។